មានចឹងទៀត! បុរសម្នាក់ក្លែងបន្លំជាបុគ្គលិក Foodpanda ត្រូវសមត្ថកិច្ចចាប់ដុះក្អែល

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៩​ ខែមេសា​ឆ្នាំ២០២១​ វេលាម៉ោង ០៩:៣០នាទី​ឈ្មោះ ជាប​វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ​ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ​ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១​ ផ្លូវជាតិលេខ៥​ ភូមិទួលគោក សង្កាត់ទួលសង្កែ​ខណ្ឌឬស្សីកែវ បានជិះម៉ូតូដឹកសម្ភារៈ ដោយយកធុងរូបខ្លាឃ្មុំ ពណ៏ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត​និងឯកសណ្ឋានរបស់ក្រុមហ៊ុន​ ។

ដោយមានកាសង្ស័យ​មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន​គាត់ក៏បានជិះម៉ូតូដេញតាម​តាំងពីម្ដុំផ្សារដើមគ រហូតមកដល់ចំណុចកើតហេតុ​ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥​ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​រាជធានីភ្នំពេញ​ពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាល រដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ ។

ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ភាគីខាងក្រុមហ៊ុន Foodpanda បានធ្វើលិខិតសំណូមពរមកសមត្ថកិច្ច ដោយមិនធ្វើការប្ដឹងផ្ដល់ទៅលើឈ្មោះ សុខ​ហាំងលាង​ទេ គ្រាន់តែសូមឲ្យសមត្ថកិច្ច ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា​ក្រោយធ្វេីការណែនាំ​អប់រំ​និងធ្វេីកិច្ចសន្យារួច​សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យ បុគ្គលដែលក្លែងបន្លំជាបុគ្គលិក Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដកហូតសម្ភារ:សំបកធុង Foodpanda ដេីម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ ៕