ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៦១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៦៦នាក់។
សូមបញ្ជាក់ថាគិតត្រឹម ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤០២ នាក់ ក្នុងនោះព្យាបាលអ្នកជាសះស្បើយសរុប ៥១៥២ នាក់ និងកំពុងសម្រាកកំពុងព្យាបាល ៨១៥០ នាក់ និងអ្នកស្លាប់៩៣ នាក់៕




