ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្មកររោងចក្រដេរស្បែកជើង និងរោងចក្រញូវស្តារក្រុងព្រះសីហនុ ចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនដាក់ឲ្យធ្វើចត្តាឡីស័ក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគាត់បានរត់គេចចេញ ពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅកាន់ខេត្តកំពត ។



