ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិដីដុះ ឃុំបើុស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាកនៃជំងឺកូវី១៩ នៃព្រឹត្តិការណ៍សហគម ២០កុម្ភៈ ចាប់ពីថ្ងៃនេះរហូតដល់មានសេចក្ដីសម្រេចជាថ្មី។
យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ២ បានបញ្ជាក់ថា បុគ្គលឬនិតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ នឹងត្រូវចាត់វិធានការយ៉ាងមឺុងម៉ាត់ ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ថពាក់ព័ន្ធជាធរមាន។


