Home សង្គម តៃកុងស្លាប់ និងព្រូរងរបួស ក្នុងឧបទ្វហេតុ ឡានដឹកប្រេង ក្រុមហ៊ុនLHR ក្រឡាប់ធ្លាក់ផ្លូវ

តៃកុងស្លាប់ និងព្រូរងរបួស ក្នុងឧបទ្វហេតុ ឡានដឹកប្រេង ក្រុមហ៊ុនLHR ក្រឡាប់ធ្លាក់ផ្លូវ

0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ខ្លួនឯងពេលកំពុង បើកបរដោយរថយន្តស៊ីទែនប្រេង របស់ក្រុមហ៊ុនLHR បានក្រឡាប់បណ្តាល ឱ្យអ្នកបើកបរស្លាប់ និងអ្នករួមដំណើរម្នាក់(ព្រូ)រងរបួស។ ហេតុការណ៍នេះនៅម្តុំ អូរថ្ម ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ នី សុខលីម អាយុ២៧ឆ្នាំ នៅភូមិក្រាំងមេម៉ាយ ឃុំព្រះបាទ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ព្រូរថយន្តឈ្មោះ នីសុខលី អាយុ៣០ឆ្នាំ នៅជាមួយគ្នា។ រថយន្តម៉ាកនីសាន់ សណ្តោងរឺម៉ក ផ្លាកលេខភ.ពលេខ3A2015ក្នុងស៊ីទែនអត់មានប្រេងទេ។មូលហេតុមេឃភ្លៀងខ្លាំង មើលផ្លូវមិនច្បាស់ រេចង្កូតមកស្តាំធ្លាក់ផ្លូវក្រឡាប់តែម្តង ៕

Previous articleយល់ដឹង! ទុកថ្នាំអាស្ពីរីនក្នុងទូរទឹកកក ធ្វើឲ្យប៉ះពាល់អ្វីខ្លះ?
Next articleអត្តសញ្ញាណ អ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៨៧នាក់ ក្នុងខេត្តព្រះសីហនុ