ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅថ្ងៃទី២៩ ខែមេសានេះបានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានអ្នកជំងឺចំនួន១២១នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ របស់ឲ្យត្រឡប់ទៅផ្ទះ ក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ បន្តទៀត ដើម្បីតាមដានសុខភាព។



