ឃាត់ខ្លួនបុរសពីរនាក់ បំពានវិធានការបិទខ្ទប់ ពិន័យម្នាក់៣លានរៀល

0

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ដឹកនាំរបស់ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងស្រប តាមខ្លឹមសារមាត្រា ៧នៃច្បាប់ស្តីពីវិធាន ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩និងជម្ងឺឆ្លង កាចសាហាវ ប្រកបដោយគ្រោះថ្នាក់ និងធ្ងន់ធ្ងរផ្សេងទៀត លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានចាត់តាំងកម្លាំងនគរបាលផែនជំនាញ ចូលរួមសហការណ៍ជាមួយ មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង អនុវត្តវិធានការផាក (ពិន័យ)អន្តរការណ៍ចំពោះបុរសចំនួ ន០២ នាក់ ដែលបានប្រព្រឹត្តិល្មេីស នឹងវិធានការហាមឃាត់ ដូចមានចែងក្នុងមាត្រាខាងលេី។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ២០និង ៤០នាទី នៅចំណុចភូមិដូនអោក ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលជាចំណុចគោលដៅ របស់សមត្ថកិច្ចរាំងខ្ទប់ ការធ្វេីចរាចរណ៍ឆ្លងកាត់ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ក៏ស្រាប់តែមានអ្នកបេីកបររថយន្ត ចំនួន០២គ្រឿង ដែលមានទិសដៅពីខេត្តបន្ទាយមានជ័យ ប៉ុនប៉ងជ្រៀតចូល មកក្នុងមូលដ្ឋានខេត្តបាត់ដំបង ដែលរថយន្តទាំងពីរគ្រឿងនេះ បានបេីកគេចពីចំណុច គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច នៅលេីផ្លូវជាតិលេខ៥ រួចឆ្ពោះចូលតាមផ្លូវតូចៗ សំដៅមកមូលដ្ឋានស្រុកបវេល តែមកដល់ចំណុចនេះ ក៏ត្រូវបានសមត្ថ កិច្ចនៅទីនោះកាក់ឃាត់ និងសាកសួរទេីប ដឹងអំពីល្បិច កលរបស់គាត់ ក្នុងការមិនគោរពតាមវិធានការ បិទការធ្វេីដំណេីរ ឆ្លងកាត់ខេត្ត ហេីយអ្នកល្មេីសទាំងពីរនាក់ ត្រូវបាននាំទៅធ្វេីចត្តាឡីស័ក នៅស្រុកបវេល និងបានយកវត្ថុសំណាក របស់គាត់ទៅពិនិត្យ រកមេរោគកូវីដ១៩ ហេីយនៅដំណាក់កាលទី០១ នេះលទ្ធផលទទួលបាន គឺពួកគាត់ ( អវិជ្ជមា ន ) កូវីដ ១៩។

អ្នកបេីកបររថយន្តទាំងពីរនាក់ នោះគឺ៖
១-ឈ្មោះ វិញ យូស៊ីន ភេទប្រុស អាយុ ៣៤ឆ្នាំរស់នៅឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ ដោក ដាំ ភេទប្រុស អាយុ៣៩ឆ្នាំ រស់ នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅពេលនេះអ្នកបេីកបររថយន្ត ដែលល្មេីសនឹងវិធានការហាមឃាត់ ត្រូវបានអនុវត្តការផាកពិន័យ អន្តរការណ៍ក្នុងម្នាក់ៗចំនួន ៣, ០០០, ០០០រៀល(បីលានរៀល) ហេីយបន្ទាប់ពីការពិន័យ រួចអ្នកទាំងពីរ នាក់នៅបន្តធ្វេីចត្តាឡីស័កស្រប តាមវិធានសុខា ភិបាល តាមកាលកំណត់ចំនួន១៤ថ្ងៃ ។