ភ្នំពេញ៖ សមត្ថកិច្ច គោលដៅរឹតបន្តឹង តំបន់បិទខ្ទប់ តាមផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចាប់បុរសម្នាក់ ករណីស្រវឹងស្រាបើក រថយន្តកុងតឺន័រ បុកបារ៉ាស់ សមត្ថកិច្ចកាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3C-9151 បើកឆ្លងកាត់គោលដៅ ដែលកំពុងបិទខ្ទប់ សមត្ថកិច្ចក៏បើកបារ៉ាស់ ឱ្យបន្តដំណើរទៅមុខ។ លុះមួយសន្ទុះក្រោយមកស្រាប់តែ រថយន្តនេះ បើកត្រឡប់មកវិញ ពេលនោះសមត្ថកិច្ចក៏បិទមិនឱ្យចូលវិញ។
ស្រាប់តែអ្នកបើកបររថយន្ត ក៏បើកបំបុកបារ៉ាស់ បណ្តាលឱ្យដួលរាយប៉ាយ ពេញផ្លូវតែម្តង តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ។បន្ទាប់មករថយន្តបង្ក បានព្យាយាមបើករត់ សមត្ថកិច្ចសហការ ជាមួយប្រជាពលរដ្ឋ ចាប់បានភ្លាមៗ ៕




