ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) លោកស្រី ពេជ្រ ច័ន្ទមុន្នី ប្រកាសថាអ្នកជំងឺកូវីដ១៩ ជាង៨០០នាក់ នៅកោះពេជ្របានជាសះស្បើយ និងបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ថែមទៀតនៅតាម ផ្ទះរៀងៗខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២៧ មេសា លោកស្រី ពេជ្រ ច័ន្ទមុន្នី «ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អ ពីព្រោះអ្នកជំងឺ ដែលកំពុងព្យាបាល នៅមណ្ឌលព្យាបាល Covid កោះពេជ្រ ចំនួន834នាក់ បានជាសះស្បេីយ និងត្រូវធ្វេីចត្តាលីស័ក បន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ សូមថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រឆាំង Covid 19 និងក្រុមសេវាជួរមុខ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំង ដែលបានខិតខំប្រឹងប្រែង ការពាររៀបចំនិងសំរួល សណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាល កោះពេជ្រនេះ សូមអបអរដល់បងប្អូន ដែលបានជាសះស្បេីយ និងសូមជូនពរដល់បងប្អូន ដែលនៅបន្តការព្យាបាលនេះ ឆាប់ជានឹងអាចត្រលប់ ទៅផ្ទះវិញ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែខ្ញុំសូមផ្តាំផ្ញេីរ ដល់បងប្អូន ដែលបានជាសះស្បេីយ ហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាលីស័ក នៅផ្ទះបន្តនិងបន្តអនុវត្តន៍ នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មក យកសំណាកវិញ នៅថ្ងៃទី១៣»៕