ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាលជា “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។









