ភ្នំពេញ៖ ព័ត៌មានបឋម បានឱ្យដឹងថា នគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ច ខណ្ឌជ្រោយចង្វារ នៅគោលដៅរង្វង់មូលជ្រោយចង្វារ បានឃាត់រថយន្តស៊េរីទំនើបពីរគ្រឿង ដោយរួមដំណេីរសុទ្ធតែ ជាជនជាតិចិន ជាច្រើននាក់ គ្មានឯកសារលិខិតធ្វើដំណើរ ។
ប្រភពព័ត៌មានពីសមត្តកិច្ច បានឲ្យដឹងថា ដោយការអនុវត្តគរពតាមគោលការរាជរដ្ឋភិបាលមិនថាតែប្រជាពលរដ្ឋណាបើកប មធ្យោបាយដោយរថយន្តនិងយានជំនិះផ្សេងៗ គ្រប់ប្រភេទ ត្រូវតែធ្វើរការឃាត់និងសួរនាំ បើមិនមានលិខិតអនុញ្ញាតនិងមិនមានការចាំបាច់ ត្រូវតែហាមឃាត់និងសួរនាំទាំងអស់ ដោយឡែកនៅម៉ោងកើតហេតុខាងលើដោយឃើញថា មានរថយន្តស៊េរីទំនើប២គ្រឿង បើកបដោយជនជាតិចិន និងមានបុរសជាជនជាតិខ្មែរម្នាក់ បម្រុងបើកឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំតែម្តង ឃើញថា មិនមានឯកសារ អុញ្ញាតនិងមិនមានការចាំបាច់ ទើបសមត្តកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើ ឲ្យឃាត់រថយន្តទាំង២គ្រឿងនិងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។
ក្រោយពីការឃាត់សួរនាំទៅដោយ បុរសជាជនជាតិខ្មែរបានប្រាប់ទៅសមត្តកិច្ចឲ្យដឹងថា ដោយខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានស្រីនិងប្រុស ធ្វើដំណើរចេញពីម្តុំបឹងកេង គោលបំណងទៅកន្លែងស្នាក់នៅខុនដូរ នៅជ្រោយចង្វារ ជាកន្លែងជនជាតិចិនស្នាក់នៅ រួមទាំងខ្លួនមិនមានឯកសារនិងការអនុញ្ញាត។
ទាំងរថយន្តនិងមនុស្ស១៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ អនុវត្តបន្តទៅតាមនិតិវិធីទៅតាមផ្លូវច្បាប់៕





