បន្តប្រុងប្រយ័ត្ន!!! រកឃើញអ្នកឆ្លងថ្មី ៥០៨នាក់ទៀត និងជាសះស្បើយ ១២៧នាក់

0

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៥០៨នាក់ទៀត (សហគមន៍ទាំង ៥០៨នាក់) និងជាសះស្បើយ ១២៧នាក់។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ៥០៨នាក់ រួមមាន៖ ភ្នំពេញ (248) កណ្ដាល (135) បន្ទាយមានជ័យ (73) ព្រះសីហនុ (47) តាកែវ (2) ព្រៃវែង (2) កំពង់ស្ពឺ (1)

បញ្ជាក់ផងដែរថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១០៦៣ នាក់
– អ្នកជាសះស្បើយ= ៣៧០៤ នាក់
– អ្នកកំពុងព្យាបាល= ៧២៧០ នាក់
– អ្នកស្លាប់= ៨២ នាក់