ភ្នំពេញ៖ បើយោងតាម ព័ត៌មានបឋម បានឱ្យដឹងថា មានករណី ឡានទំនើប រ៉ុយរ៉យ (Rolls-Royce) បើកបរដោយនាយទាហានម្នាក់ ដឹកចិន៣នាក់គ្មានលិខិតធ្វើដំណើរ លុះមកដល់រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារ សមត្ថកិច្ចឃាត់ជាប់ និងបញ្ជូនទៅស្នងការរាជធានីភ្នំពេញភ្លាមៗ នៅរសៀល២៧ មេសានេះ។


