វាគ្មិន៥ស្ថាប័ន នឹងចូលមកស្រាយ ជុំវិញការបន្តបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី២៨​

0

ភ្នំពេញ​៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ សូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សន្និសីទសារព័ត៌ មានស្តីពីការបន្តបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលរៀបចំ ដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំ ការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” ដែលគ្រោងរៀបចំ នៅវេលាម៉ោង៩.០០ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ត្រូវបានលើកពេល ទៅធ្វើនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៩.០០ព្រឹកវិញ ដោយមានការចូលរួមជាវាគ្មិនជាតំណាងមកពីស្ថាប័នចំនួន៥រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ៕