សប្បាយខុសកាលៈទេសៈ! ឃាត់ខ្លួនមនុស្ស២នាក់ ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាសបំពាន បំរាមរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ នគរបាលស្រុកគិរីវង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួន មនុស្ស២នាក់ ដែលបាន ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាសបំពាន លើកបំរាមរបស់រាជរដ្ឋាភិបាល។

យោងតាមតាម អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីលោកព្រៈរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគិរីវង់ បានដឹកនាំកម្លាំងអន្តរាគមន៏ ចុៈ អនុវត្តន៏បំពាន លើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសបំពាន លើកបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុៈថ្ងៃទី ០៦ ខែមេ សា ឆ្នាំ២០២១ បង្កដោយជនស ង្ស័យចំនួន០២នាក់គឺ ៖

១.ឈ្មោះ រិន រុី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

២.ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់

ករណីនេះត្រូវបានសមត្ថកិច្ច បានចុះទៅធ្វើការនាំខ្លួន និងដកហូតធុងបាស មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕