សេចក្ដីណែនាំ ពីការប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ១៩ ក្នុងសេវាសុខាភិបាល ឯកជន ស្របច្បាប់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២១នេះ បាន សេចក្ដីណែនាំ ពីការប្រើប្រាស់ តេស្ដរហ័ស រកជំងឺកូវីដ១៩ ក្នុងសេវាសុខាភិបាល ឯកជនស្របច្បាប់ ។

ក្នុងសេចក្ដីណែនាំចំនួន១៣ទំព័រ ក្រសួងសុខាភិបាល បានអះអាងថា គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងសម្រាប់ឲ្យមូលដ្ឋាន សុខាភិបាលឯកជន ស្របច្បាប់ ប្រើប្រាស់តេស្ដរហ័ស ដែលអនុញ្ញាត ដោយក្រសួងសុខាភិបាល ក្នុងគោលបំណងធ្វើការញែកអ្នកជំងឺ ដែលមកទទួលសេវាព្យាបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ១៩ នៅក្នុងការផ្ដល់សេវាសុខាភិបាល និងចូលរួមធានានិរន្ដរភាព នៃការផ្ដល់សេវាថែទាំង និងព្យាបាលជំងឺ នៅក្នុងសេវាសុខាភិបាលឯកជន។

ក្នុងសេចក្ដីណែនាំ បានពន្យល់លម្អិត នៃការប្រើប្រាស់តេស្ដរហ័សនេះផងដែរ៕