បន្ទាន់! រកឃើញបុគ្គលិក ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី ម្នាក់ឆ្លងកូវីដ

0

ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញ បុគ្គលិកធ្វើការក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ម្នាក់វិជ្ជមានកូវីដ៩។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ឮ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅសាខាលើនេះ ​ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕