កុំចេះតែហ៊ាន! ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចដឹកថៃ០៥នាក់ ចូលទឹកដីខ្មែរដោយខុសច្បាប់

0

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែន គោកសិលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តីការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូច ការបារព្រំដែនគោក លេខ៩១១ នៅវេលាម៉ោង០៤និង៤០នាទីព្រឺក ថ្ងៃទី២៣ខេមេសា ឆ្នាំ២០២១ បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រកឃើញមានដឹកជនជាតិថៃ ចំនួន០៥នាក់ ស្រី០១នាក់ ឆ្លងដែនចូលមកទឹកដី ខ្មែរដោយខុសច្បាប់ ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែន គោកលេខ៩១១ បានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ចំណែកជនជាតិថៃទាំង០៥នាក់ មាន៖
១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ
២-ឈ្មោះ វិផា ផន ភេទស្រី អាយុ២២ឆ្នាំ
៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស អាយុ២១ឆ្នាំ
៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ
៥-ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ ។

បើតាមចម្លើយសារភាព របស់ជនជាតិថៃ ថាមិនស្គាល់មេខ្យល់ នាំចេញនិងមិនស្គាល់ ច្រក់ចេញនោះដែរ ។

លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្ន អ្នកបើកបររថយន្ត០១នាក់ និងជនជាតិថៃទាំង០៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានធ្វើការប្រល់ទៅនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត ៕