អាសូរណាស់! រន្ទះបាញ់ស្លាប់ម្នាក់ របួសម្នាក់​ពេលត្រឡប់មក ពីនេសាទត្រី

0

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភា្លមៗ​និងម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបញ្ជួនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ បន្ទាប់ពីរន្ទះបាញ់ចំជនរងគ្រោះទាំងពីរនាក់ ពេលត្រឡប់មកពីនេសាទត្រី ដោយបង់សំណាញ់ នៅទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ កាលពីរសៀលថ្ងៃទី ២១ខែមេសាឆ្នាំ២០២១។

មន្រ្តីអាវុធហត្ថស្រុក ក្រូចឆ្មារបានឱ្យដឹងថា បុរសអាយុ២៨ឆ្នាំ ដែលស្លាប់ដោយរន្ទះបាញ់ នោះឈ្មោះ ម៉ាប់ បូរឿន និងម្នាក់ទៀត ដែលរងរបួសធ្ងន់ឈ្មោះ ហ៊ុន កាក់ អាយុ២៦ឆ្នាំ ជនរងគ្រោះទាំងពីរ មានទីលំនៅភូមិភពថ្មី ឃុំទួលស្នួល ស្រុកក្រូចឆ្មារ អ្នកទាំងពីរបានធ្វើដំណើរ ត្រឡប់ពីនេសាទត្រី វិញមកដល់ភូមិឈូក ឃុំឈូក ក៏មានខ្យល់ភ្លៀង និងរន្ទះបាញ់ចំតែម្តង ៕