ទក់សាច់! ឆក់ទូរស័ព្ទពីអ្នកអនាម័យ មិនអស់ចង្រៃទៅបុកបារ៉ាស់ បម្រាមគោចរ បណ្ដាលឱ្យនគរបាល ម្នាក់រងរបួសធ្ងន់

0

ភ្នំពេញ៖ ចោរ២នាក់ ត្រូវសមត្ថកិច្ចចាប់បានក្រោយពីឆក់ទូរស័ព្ទបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន ហើយទៅបុកបារ៉ាស់ ដែលសមត្ថកិច្ចកំពុងឈរយាម នៅគោលដៅ បណ្តាលរងរបួសធ្ងន់ម្នាក់ ។ហេតុការណ៍នេះកើតឡើង នៅម្តុំក្បែរស្តុបវត្តនាគវន្តមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីម៉ោង២រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

មន្ត្រីក្នុងហេតុការណ៍បានឱ្យដឹងថា មានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1G-5157 ដោយជនសង្ស័យ ឃើញស្ត្រីអ្នកអនាម័យ កំពុងបំពេញការងារ នៅក្រោមស្ពានអាកាស ៥មករា បណ្តើរ និយាយទូរស័ព្ទបណ្តើរ ម៉ាកOPPO ។

ប្រភពបានបន្តថា ជនសង្ស័យក៏ឆក់ទូរស័ព្ទ ពីជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន មកដល់គោលដៅអនុវត្ត បម្រាមគោចរ សមត្ថកិច្ចព្យាយាម បង្អាក់ដំណើររបស់ជនសង្ស័យ។តែ ត្រូវជនសង្ស័យជិះម៉ូតូ បុកបារ៉ាស់ ត្រូវមន្ត្រីនគរបាលម្នាក់ ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ។រីឯជនសង្ស័យដួលម៉ូតូ ត្រូវកម្លាំងចាប់បានភ្លាមៗ ៕