Home សង្គម សម្តេចតេជោ សម្រេច បង្វិលជំនួយជាថវិកា ទៅជាជំនួយស្បៀងអាហារ សម្រាប់ពលរដ្ឋជាប់ក្នុងតំបន់បិទខ្ទប់

សម្តេចតេជោ សម្រេច បង្វិលជំនួយជាថវិកា ទៅជាជំនួយស្បៀងអាហារ សម្រាប់ពលរដ្ឋជាប់ក្នុងតំបន់បិទខ្ទប់

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោល ការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

តាមរយៈសារជាសំលេង ផ្ញើរ ទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោ បានសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ អំពីការលុបចោល ការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀង អាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោ សុំការយោគយល់ពីបងប្អូន ប្រជាពលរដ្ឋផ្តល់ជាស្បៀង អាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់ សំខាន់ខ្លាំងណាស់ សម្រាប់ការរស់រាន។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បាន អរគុណបងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ចូលរួមដោះស្រាយ បញ្ហារួមទាំងអស់គ្នា នៅក្នុងស្ថាភាពដែលប្រទេសយើង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

Previous articleអាជ្ញាធររាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណ អ្នកកើតជំងឺកូវីដ១៩ ចំនួន២៧១នាក់
Next articleអាជ្ញាធរ សម្រេចបិទផ្សារដេប៉ូ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១នេះតទៅ