Home សង្គម គុកមួយឆ្នាំ! យកស្រាធ្វើមុខ ជេរប្រមាថសមត្ថកិច្ច ពេលចុះណែនាំកុំអោយ ប្រមូលផ្ដុំផឹកស៊ី ក្នុងពេលទប់ស្កាត់ ជំងឺកូវីដ១៩

គុកមួយឆ្នាំ! យកស្រាធ្វើមុខ ជេរប្រមាថសមត្ថកិច្ច ពេលចុះណែនាំកុំអោយ ប្រមូលផ្ដុំផឹកស៊ី ក្នុងពេលទប់ស្កាត់ ជំងឺកូវីដ១៩

0

កំពង់ចាម៖ សាលាដំបូងខេត្តកំពង់ចាម បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាការមួយឆ្នាំ ដោយចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីរូបគេបានផឹកស៉ីបំពាននូវការណែនាំរបស់រាជរដ្ឋាភិបាល ពេលកំពុងទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលរូបនេះឈ្មោះ យន់ ស៊ាងហ៉ី ហៅប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់តាម មាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទ «ប្រមាថ» តាមមាត្រា៥០២ នៃក្រុមព្រហ្មទណ្ឌ៕

Previous articleរដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១០៤នាក់ទៀត
Next articleក្ដៅៗ! អាជ្ញាធរ សម្រេចបិទផ្សារព្រៃខ្មែរ និងទីតាំង ២កន្លែងផ្សេងទៀត នៅខេត្តកំពង់ឆ្នាំង