ខេត្តកំពត: ព័ត៌មានបឋម ពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹកកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកនៃខេត្តកំពត បានធ្វើការឃាត់រថយន្ត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន១៤នាក់ ចេញពីខេត្តព្រះសីហនុមកខេត្តកំពតឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពតល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ។
ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។




