ភ្នំពេញ៖ បុរសម្នាក់ឈ្មោះខៀវចាន់សុភក្ត្រាអាយុ៣១ឆ្នាំជាមន្ត្រីយោធា ត្រូវបានសមត្ថកិច្ចនៃ អធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២១ ក្រោយបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្មខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ។
ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួន មកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ៕




