សមត្ថកិច្ច ចាប់វ៉ៃខ្នោះចោរលួចម៉ូត ៤នាក់

0

ភ្នំពេញ៖ កម្លាំងជំនាញអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចាប់ជនសង្ស័យ ៤នាក់ ពីបទលួចម៉ូតូ និងសមគំនិត។ ករណីនេះកើតឡើងនៅ ផ្លូវលេខ១៩៣ ក្រុម៧ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ជនសង្ស័យមានឈ្មោះ ហេង សុជាតិ ហៅជាតិ អាយុ៣៩ឆ្នាំ មានប្រើប្រាស់គ្រឿងញៀន។ ឈ្មោះ សៅ ប៊ុនលីម ហៅលីម អាយុ៣៧ឆ្នាំ, ឈ្មោះ ឆែម សាវ៉ាន់ ហៅអាស្វីត អាយុ២០ឆ្នាំ មុខរបរបើករថយន្ត និងឈ្មោះ ប្រាក់ លីម៉ី ហៅផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ បុគ្គលិកក្រុមហ៊ុន។ អ្នកទាំង ៤ស្នាក់ នៅផ្ទះជួល ផ្លូវ៣៣៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកេងកង។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាម៉ូ ពាក់ផ្លាកលេខ 1HA3682 ជារបស់ជនរងគ្រោះចាប់យក ពីជនសង្ស័យត្រូវសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ។ ជនសង្ស័យជាបក្ខពួកគេចខ្លួន៖ ឈ្មោះ អាអួន ហៅអាជ្រូកភេទប្រុស អាយុប្រហែល ៣៩ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី ៕