ក្រោយចាក់វ៉ាក់សាំងដូសទី២ រួចហើយ សម្ដេចតេជោ ព្រួយបារម្ភរឿងមួយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២រួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ។

ទន្ទឹមគ្នានោះដែរក្រោយចាក់វ៉ាក់សាំងរួច សម្ដេចតេជោ បានថ្លែងថា សម្ដេចព្រួយបារម្ភតែរឿងមួយទេគឺ ថាតើសម្ដេចងងុយសម្រាន្ត ដូចកាលពីចាក់ដូសទី១ ដែរឬអត់តែប៉ុណ្ណោះ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «ពីរនាក់បានហើយ! ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅ ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត» ។

សម្ដេចបន្តថា «រឿងដែលបារម្មណ៍តើ ខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ?បើងងុយដេក ឯកសារច្បាស់ជានៅលើតុ និងមិនបានហាត់ប្រាណផងដែរ» ៕