ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេគឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac”។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា “ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍ តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេក ឯកសារច្បាស់ ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ”៕