ចុម! ចាប់ខ្លួនអ្នកកាសែត ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

0

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកយកព័ត៌មាន ករណីកាច់កលួចម៉ូតូ មួយគ្រឿង នៅសង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ។

​ ជនសង្ស័យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕