ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ នូ ចុល ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ បណ្ដាលមកពីជម្ងឺកូវីដ-១៩ សពនៅក្នុងវត្តក្នុងភូមិព្រះរាមរង្សី ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើន នាក់ផងដែរ។
ឥឡូវនេះ ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ត្រូវបានរថយន្ត របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកមកធ្វើចត្តាឡីស័ក នៅសាលាគំរូក្រុងកំពង់ឆ្នាំង ផងដែរ។ នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។