ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជន កម្ពុជា បាន លេីកឡេីងថា ដល់ដំណាក់កាលនេះ បើសិនបងប្អូនពលរដ្ឋមិនប្រឹងជួយខ្លួនឯងឲ្យរួចផុតពីមេរោគCOVID-19នោះទេ គឺស្ថានការណ៍ពិបាក ស្រោចស្រង់ណាស់ ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាពរបស់ពលរដ្ឋខ្លួនឯង និងអូសបន្លាយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង។
តាមរយៈ គេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី ១៩ មេសា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបញ្ជាក់ថា « ដូច្នេះនៅក្នុងកាលៈទេសៈនេះ គឺ ត្រូវការយ៉ាងចាំបាច់បំផុតពីប្រជាពលរដ្ឋ ដើម្បីកម្ចាត់មេរោគCOVID-19 តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមបំរាមគោចរនានារបស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងថែរក្សាសុខភាពខ្លួនឯងឲ្យ
មាននាម័យជាប្រចាំ ទើបកម្ពុជាយើងអាចរួចផុតពី មេរោគ COVID-19 ដ៏ចង្រៃនេះបាន »៕