បិទផ្សារ ៤កន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ទីតាំងផ្សារចំនួន ៤កន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានអជ្ញាធរសម្រេចបិទជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងទីតាំងផ្សារទាំងនេះ ។