ភ្នំពេញ៖ ក្រុមចោរមួយក្រុម បានចេញធ្វើសកម្មភាព គាស់សោរទ្វារផ្ទះពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវសមត្ថកិច្ច ក្របួចជាប់ ២នាក់ ។ ហេតុការ៍នេះកើតឡើង កាលពីម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង ២នាក់មានឈ្មោះ ១.ហ៊ុន សុផល ហៅ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ, ២.ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក៖ ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ១គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់, ញញួរចំនួន១, ដង្កាបចំនួន២, សោរចិញ្ចៀនលេខ១៧ ចំនួន១ និងទុលឡឺវីសចំនួន ១ ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ១គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕