ភ្នំពេញ៖ អនុវត្តពិន័យ និងធ្វើការអប់រំចំពោះបុគ្គល ១៤នាក់ ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខសញ្ញា០៥នាក់បន្ថែមទៀត ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នា ទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយ លើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ។
រដ្ឋបាលខេត្តកំពង់ធំ សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីជៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍៕