ចុមរំលោភ នៅផ្ទះសំណាក់!

0

បាត់ដំបង ៖ កម្លាំងនគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភ សេពសន្ថវៈលើនារីម្នាក់ នៅផ្ទះសំណាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង១០នាទី កម្លាំងនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានក្រុងបាត់ដំបង បានទទួលបណ្ដឹង ពីស្រ្តីឈ្មោះ ម.ម អាយុ ៣៧ មានទីលំនៅនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាម្ដាយ របស់ជនរងគ្រោះឈ្មោះ ល.សភល អាយុ១៧ឆ្នាំ ថា មានករណីរំលោភ សេពសន្ថវ:លើកូនស្រីរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨និង២០នាទី នៅផ្ទះសំណាក់ វលក្ខ ស្ថិតនៅក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីទទួលបណ្ដឹង កម្លាំងនគរបាលបាន ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងមានការអនុវត្ត ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខ្លាង សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្លាឃុំតាង៉ិល ស្រុកក្រវាញ ខេត្តពោធិសាត់ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ ទៅលើជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕