បន្ទាន់! បុរសម្នាក់ទៅលេងស្រុក ចៃដន្យ ប្រពន្ធកើតកូវីដ រត់មកភ្នំពេញវិញ បង្ករហានិភ័យដល់គេឯង

0

ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានធ្វើការអំពាវនាវសូមឱ្យ បើបងប្អូន ណាស្គាល់ឬឃើញឈ្មោះ ចាន់​ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី )នៅភូមិ​ប្រជាបាទ​ ឃុំទំពរមាស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ធ្វេីការនៅ​ Grand Phnom Penh ម្នាក់ក្នុងរូបថតនេះសូមអោយ គាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ និងយកសំណាកជាបន្ទាន់ ឬប្អូន ចាន់​ណា ផ្ទាល់សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួន ឬនាំជម្ងឺទៅអ្នកផ្សេងៗ ដែលគ្នាមិនដឹងឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺ ទៅអោយពួកគាត់នោះ។

លោកបញ្ជាក់ថា បុរសខាលើបានទៅលេងស្រុក ដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺ Covid១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្ត ទៅយកសំណាកពីគាត់ នោះ គាត់ក៍បានរត់ មកដល់ភ្នំពេញ ហើយទៅពួនសំងំ នៅក្នុងរោងជាងខាងក្រោយ វត្តអង្គតាមិញ ជាមួយកម្មករគ្នា គាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗ មិនដឹងថាគាត់កើតមានជម្ងឺ Covid ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន) ហើយព្រឹកនេះមេការបានដឹង ដំណឹងពីខេត្ត ថាម្នាក់នេះរត់គេច តែពេលទៅរកសួរនាំ ស្រាប់តែបាត់ខ្លួនទៀត ៕