ដំណឹងល្អ! វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញពីចិន នឹងមកដល់កម្ពុជា នៅថ្ងៃស្អែក

0

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញ ជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

យោងតាមហ្វេសប៊ុកផេករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានអោយដឹងថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាព ដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ ទៅតាមតម្រូវការបញ្ជា ទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូន រវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិន អាចរួមចំណែកយ៉ាង សកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំង ជំងឺវីរុសកូវីដ-១៩៕