ភ្នំពេញ៖ ឆ្លើយតបភ្លាមៗក្រោយមានបុរសម្នាក់ បានយកកន្ដ្រៃកាត់ខ្សែរបាំងការពារ របស់សមត្ថកិច្ច លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានលើកឡើងថា «ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង អ្នកនឹងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ!»។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម សន្តិភាព បាន សរសេរយ៉ាងដូច្នេះថា ទោះខ្សែនេះគ្មានវិញ្ញាណ តែខ្សែនេះអាចនាំ អោយអ្នកមានទោសទណ្ឌ ប្រសិនអ្នកបំពាន!
ខ្សែនេះជាបន្ទាត់ នៃការអនុវត្តវិធានការ បើទោះមាន ឬគ្មានសមត្ថកិច្ចឈរជើង ក៏ដោយ សូមកុំបំពាន!
លោកសង្កត់ធ្ងន់ថា«ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង អ្នកនឹងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ!»៕