លោក ពេជ្រ ស្រស់៖ អ្នកអាច ខ្វះអាហារ ហូបមួយរយៈពេលខ្លី ក៏ប្រសើរជាង អ្នកគ្មានជីវិតទទួលទានអាហារ រហូតដែរ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា «អ្នកអាច ខ្វះអាហារ ហូបមួយរយៈពេលខ្លី ក៏ប្រសើរជាងអ្នកគ្មានជីវិតទទួលទានអាហាររហូតដែរ»។

ការលើកឡើងបែបនេះធ្វើឡើង ក្រោយពីលោកសង្កេតឃើញថា សភាពការណ៍បច្ចុប្បន្ន នៅក្នុងទីក្រុងភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះមានការជ្រួលច្របល់ ស្លន់ស្លោរ ពីសំណាក់ប្រជាពលរដ្ឋ នាំគ្នាសំរុកទិញទំនិញត្រៀមបំរុងទុក ដោយមានការលើកឡើងថានឹងបិទរាជធានីភ្នំពេញនារាត្រីនេះ។

តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ មេសា នេះ លោក ពេជ្រ ស្រស់ បានសរសេរថា សូមបងប្អូនកុំស្លន់ស្លោរត់ ទៅប្រជ្រៀតគ្នានៅ ផ្សារលក់ម្ហូបអី ពីព្រោះថាអ្នកខ្លាចគ្មានអាហារ ហូបគឺវាមិនមែន ជាបញ្ហាធ្ងន់ធ្ងរ ដូចអ្នកគ្មានជីវិត ដើម្បីទទួលទាន អាហារនោះឡើយ។

លោកសង្កត់ធ្ងន់ថា «អ្នកអាច ខ្វះអាហារ ហូបមួយរយៈពេលខ្លី ក៏ប្រសើរជាង អ្នកគ្មានជីវិតទទួលទានអាហាររហូតដែរ ដូច្នេះ បងប្អូនជនរួមជាតិត្រូវតាំង ស្មារតីយកឈ្នះជំងឺ COVID-19នេះ ឲ្យបានជាដាច់ខាត តាមរយៈ អនុវត្តតាមការណែនាំនៃក្រសួងសុខាភិបាល កិច្ចការដ៏ធំបំផុត របស់បងប្អូននៅពេលនេះ គឺ ប្រយុទ្ធប្រឆាំងជាមួយជំងឺCOVID-19ដោយ ត្រូវមើលថែខ្លួនឯង  ប្រយត្ន័ខ្លួនឯង  ទើបខ្លួន រួចផុតពីជ្រោះ មច្ចុរាជ និងខ្លួនបានសុខ»។ សូមបងប្អូនជួប តែសេចក្តីសុខគ្រប់ ក្រុមគ្រួសារ៕