នៅក្មេងសោះ ក្លាយជាឃាតករ

0

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានបំបែកសំណុំរឿងឃាតកម្ម វាយសម្លាប់ជនជាតិ វៀតណាមដូចគ្នា នៅក្រុងសៀមរាប  ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលមានអាយុទើបតែ១៨ឆ្នាំ តែប៉ុណ្ណោះ។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោកឧត្តមសេនីយ៏ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និង លោកវរ:សេនីយ៏ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

លោកវរ:សេនីយ៏ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំង សហការណ៏ ជាមួយលោក វរ:សេនីយ៏ទោ តាំង លីហេង អធិការស្រុកជីក្រែង បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណី ឃាតកម្ម កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី  ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀម រាប ។

ជនរងគ្រោះឈ្មោះ  វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ។ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាលបណ្តាលអោយស្លាប់ ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វ៉ៃជនរងគ្រោះ ចំក្បាល បណ្តាលអោយ ស្លាប់តែម្តង ។

ករណីខាងលើនេះ កម្លាំងជំនាញ បានរៀបចំ សំណុំរឿង និងជនសង្ស័យ បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាម នីតិវិធីច្បាប់៕