ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន
– អ្នកឆ្លងសរុប= ៤៨៧៤ នាក់
– អ្នកជាសះស្បើយ= ២២៩០ នាក់
– អ្នកកំពុងព្យាបាល= ២៥៤៤ នាក់
– អ្នកស្លាប់= ៣៥ នាក់៕