បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១២ខែមេសា ឆ្នាំ២០២១ ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងបានរងការខូចខាត ដោយសារតែខ្យល់កន្ត្រាក់បក់បោក នៅបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានថ្លែងថា នៅក្នុងតំបន់បឹងជង្រុកនេះដោយសារតែភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះ ពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង។
ក្នុងនោះនៅ ខេត្តបន្ទាយមានជ័យ ផ្ទះពលរដ្ឋក៏រងផលប៉ះពាល់ ដោយឡែកនៅតំបន់បឹងជង្រុក ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង បានរងផលប៉ះពាល់ ក្នុងនោះ៩ខ្នងផ្ទះ ត្រូវខ្យល់កន្ត្រាក់វាយរាបដល់ដីតែម្ដង។
លោកបញ្ជាក់ បន្ថែមថា កងកម្លាំងទាំងអស់ ត្រូវជួយសាងសង់ ផ្ទះជូនពួកគាត់ភ្លាមៗ ដើម្បីបង្ការការពារខ្លាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បន្ថែមទៀត។ ដូច្នេះពួកគាត់នឹងមាន កន្លែងស្នាក់នៅ មិនបណ្ដោយឱ្យពួកគាត់ នៅហាលវាលហាលខ្យល់ នោះទេ ជាពិសេសដំណាក់កាលនេះយើងកំពុង ទប់ស្កាត់កូវីដ-១៩ផង។លោកបន្ថែមថា ផ្ទះពលរដ្ឋ ដែលរងផលប៉ះពាល់ ខូចខាត នៅតំបន់ខាងលើលោកយ៉ា គឹមហ៊ុយ អាជីវករនៅក្រុងប៉ោយប៉ែត គឺជាអ្នករ៉ាប់រង ជួយផងដែរ៕



