Home សង្គម ហ៊ានមែន! បុរសម្នាក់បើកឡានស្លាកលេខ ខម លួចដឹកជនជាតិចិន​២​នាក់ ពីភ្នំពេញ​ទៅបាវិត

ហ៊ានមែន! បុរសម្នាក់បើកឡានស្លាកលេខ ខម លួចដឹកជនជាតិចិន​២​នាក់ ពីភ្នំពេញ​ទៅបាវិត

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត​ម៉ាកយីឌុប ពាក់ស្លាកលេខ «​ខម​» មួយគ្រឿង លួចបង្កប់ជនជាតិចិនប្រុស-ស្រី​២​នាក់ ក្នុងគោលបំណងដឹកជម្លៀស ពីភ្នំពេញទៅបាវិត តែបានពាក់កណ្ដាលផ្លូវត្រូវ កម្លាំងកងរាជអាវុធហត្ថ ក្របួចជាប់ ។

ករណីលួចបង្កប់ជនជាតិចិន ល្មើសនឹងបម្រាមការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១ នៅស្រុកលើកដែក ខេត្តកណ្ដាល ។

បុរសអ្នកបើកបរ​រថយន្តយីឌុបខាងលើ​នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានដឹកជនជាតិចិន​២​នាក់​ពីភ្នំពេញទៅក្រុងបាវិត លុះមកដល់ស្រុកលើកដែក បានបុកបារ៉ាស់​សមត្ថកិច្ចបន្តឆ្លងស្ពាន​អ្នកលឿង ចូលទៅដល់ទឹកដីព្រៃវែង ត្រូវសមត្ថកិច្ចខាងព្រៃវែង ឃាត់ខ្លួនប្រគល់ឲ្យខេត្តកណ្តាលវិញ ៕

Previous articleហានិភ័យខ្ពស់! អ្នកជំងឺកូវីដម្នាក់ បានទៅធនាគារ ABA សាខាស្តាតចាស់ ដោយប្រើសេវាក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត
Next articleក្ដៅៗ! អាជ្ញាធរសម្រេចបិទផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩