ភ្នំពេញ ៖រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត មកដល់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងដឹកមកកម្ពុជានាចុងខែមេសាខាងមុខ។
តាមទូតចិននាព្រឹកព្រឹកថ្ងៃ១៣ មេសា នេះបានឲ្យដឹងថាដំណឹង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។
ទូតបន្តថា វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម៕