Home សង្គម នាំទុក្ខដល់គេឯង! អ្នកល្មើសបម្រាម លួចចូលខេត្តព្រៃវែង ៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩

នាំទុក្ខដល់គេឯង! អ្នកល្មើសបម្រាម លួចចូលខេត្តព្រៃវែង ៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩

0

ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្ត បានអោយដឹងថា មានអ្នកល្មើសបម្រាម លួចចូលខេត្តព្រៃវែង ចំនួន៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះមកពីភ្នំពេញ ៥នាក់ និងខេត្តព្រះសីហនុ១នាក់។

ជាការឆ្លើយតប លោក អភិបាលខេត្ត បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត

1. សឹង ម៉ារី ភេទស្រី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

2. សឹង វិច្ចរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ។

3. ខ្មៅ ឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី គាត់មកពីភ្នំពេញថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។

4. អ៊ុន យ៉ុន ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅអនុវិទ្យាល័យ បាខៅ គាត់មកពីភ្នំពេញ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ។

5. យុត សុត ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង កំពុងចត្តាឡីស័កនៅ អនុវិទ្យាល័យ មេសាង គាត់មកពីភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១។

6. ប៊ុន បុរី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សា ឃ្លាំង គាត់មកពី ខេត្តព្រះសីហនុ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១៕

Previous articleអាជ្ញាធរខេត្តកណ្ដាល សម្រេចបិទការលក់គ្រឿងស្រវឹង និងការទទួលភ្ញៀវចូលហាង បម្រើភេសជ្ជៈគ្រប់ប្រភេទ
Next articleសូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល