នោះ!អាជ្ញាធរប្រកាសទុកពេល៣ថ្ងៃ ឲ្យអ្នកកើតកូវីដទាំង៩នាក់ នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺ ទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញ ស្វែងរកមិនទាន់ឃើញ នោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយនឹងវិធានការចំពោះមុខ ទៅលើបុគ្គលទាំង៩នាក់នេះ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀតនោះ អាជ្ញាធរ នឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកា តាមចាប់ខ្លួនតែម្តង។