ភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវបានចរន្តអគ្គិសនី ឆក់ស្លាប់ ខណៈបញ្ចូលថ្មទូរស័ព្ទបណ្តើរ និងមើលរឿងបណ្តើរ ដោយសារដាក់ទូរស័ព្ទនៅលើដើមទ្រូង ។ ករណីនេះកើតឡើង នៅវេលាម៉ោង១និង០០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខេង កាណា អាយុ១០ឆ្នាំ ។ ចំណែកទូរស័ព្ទដែលឆ្លងចរន្តតាមរយៈខ្សែបញ្ចូលថ្មឆក់នាងស្លាប់ម៉ាកអាយហ្វូន៥(iPhone-5) ។
សមត្ថកិច្ចសូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ទូរស័ព្ទទាំងអស់ សូមចៀសវាងដាច់ខាតកុំប្រើប្រាស់ ទូរស័ព្ទនៅពេលកំពុងបញ្ចូលថ្ម ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់(ដូចជា ឆ្លងចរន្តបណ្តាលឲ្យឆក់ ឬអាចក្តៅទូរស័ព្ទបណ្តាលផ្ទុះបាន) ៕



