ភ្នំពេញ៖អំពើប្លន់មួយ បានកើតឡើងទាំងព្រឹក ខណៈស្ត្រីម្នាក់ កំពុងជិះម៉ូតូ ស្គូបពី មួយគ្រឿង ចេញពីផ្ទះក្នុងបំណង ទៅធ្វើការនៅម្តុំផ្លូវវិមានឈ្នះឈ្នះ ហើយត្រូវក្រុមជនសង្ស័យ បានធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូ របស់ស្ត្រីរងគ្រោះ បានដោយសុវត្តិភាព។
អំពើធាក់ប្លន់ យកម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង វេលាម៉ោង៥នឹង៣០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្បែរណ្តៅដី មួយកន្លែងជិតដល់ភ្លើងស្តុប មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះប្រាប់ថា ម៉ូតូរបស់គាត់ម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HC- 8391 ។
ស្ត្រីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងទៀតថា មុនពេលកេីតហេតុ រូបគាត់បានជិះម៉ូតូ ម្នាក់ឯងចេញពីផ្ទះនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បំណងទៅធ្វេីការ នៅជិតវិមានឈ្នះ ឈ្នះ ដោយជិះតាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ជិះម៉ូតូ៥គ្រឿង សុទ្ធតែម៉ូតូហុងដាឌ្រីម និងសេសង់ប៊ិច មួយគ្រឿងដោយមិនចាំស្លាកលេខ បានមកធ្វេីសកម្មភាពធាក់ផ្តួល ម៉ូតូ របស់ដែលកំពុងជិះ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែអង្គុយយំស្តាយទ្រព្យសម្បត្តិរួចខលហៅប្តីឱ្យមកឌុបយកទៅផ្ទះវិញ៕