លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ ស្រីពេជ្រ ម្លប់ស្វាយ ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
ក្នុងកិច្ចប្រតិបត្តិការនេះ បន្ទាប់ពិនិត្យឃើញថា ភោជនីយដ្ឋានឈ្មោះ ស្រីពេជ្រ ម្លប់ស្វាយ បានលួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទភោជនីយដ្ឋាន ជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ក្នុងនោះសមត្ថកិច្ចធ្វើការនាំខ្លួនបុគ្គលិក ចំនួន០៩នាក់ ស្រី០៧នាក់ យកទៅដាក់ដោយឡែក ទីតាំងចត្តាឡីស័ក ដែលរដ្ឋបាលស្រុកស្អាង និងសមត្ថកិច្ចបានរៀបចំ៕














