ជូនដំណឹង! អ្នកធ្លាប់ទៅ ទទួលសេវា នៅមន្ទីរពហុព្យាបាល និងសម្ភពស្ដង់ដារ ​ធីខេ បើមានអាការៈសង្ស័យ ប្រញាប់ទៅពិនិត្យសំណាក

0

ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវា ឬមានទំនាក់ទំនង ជាមួយបុគ្គលិក​នៅ មន្ទីរពហុព្យាបាលនិងសម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោកចាប់ពីថ្ងៃទី៥ ដល់ ៨ ខែមេសា ឆ្នាំ២០២១ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ ឲកូវីដ១៩​​ (ឲCOVID-19) ដែលមានទីតាំងនៅ វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​មណ្ឌលសុខភាពចាក់អង្រែក្រោម​មន្ទីរ​ពេទ្យខ្មែរ-សូវៀត​សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន៣ថ្ងៃ ​នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន៤នាក់។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕