ភ្នំពេញ៖ យុវជនម្នាក់បានយកខ្សែនីឡុង ចង.កសម្លាប់ខ្លួន នឹងធ្នឹមទទឹងផ្ទះកម្ពស់ ២ម៉ែត្រ ដោយសារតែខឹងសង្សារក្បត់ចិត្ត ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បើតាមប្រភពព័ត៌មា បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិម សាន ភេទប្រុស អាយុ២៤ឆ្នាំ បានយកខ្សែនីឡុងពណ៌ស ប្រវែង១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់ ២ម៉ែត្រ ដែលជននេះអាចខឹង នឹងសង្សារបស់ខ្លួនក្បត់ចិត្ត។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ លើសាកសពរងគ្រោះ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបញ្ជាក់ថា ជននេះស្លាប់ដោយសារ ចងកពិតប្រាកដមែន ៕